ភ្នំពេញ : នាវេលាថ្ងៃត្រង់ហៀបរសៀល នៅវិថីប្រជុំជនថាមឃ្វែរ ឯទីក្រុងញូវយ៉ក កាលពីឆ្នាំ១៩៧១ ស្ត្រីខ្មែរ១៨នាក់ដែលក្នុងនោះមានខ្លះនៅជំទង់ និងខ្លះស្ថិតក្នុងវ័យសាមប្លាយនោះ ត្រូវបានគេផ្ដិតយករូបភាពរបស់ពួកនាង ខណៈកំពុងសម្ដែងរបាំបុរាណខ្មែរយ៉ាងរស់រវើក ជាមួយនឹងម្រាមដៃដ៏ទន់ល្វតល្វន់។គ្រងដោយឈុតសំពត់ក្បិនចម្រុះពណ៌ និងអាវប៉ាក់ឌិនប៉ោងស្មា ពួកនាងរាំជាជួរ ហើយក្នុងចំណោមនោះមាននារីរបាំម្នាក់ឈ្មោះ ព្រឿង ឈាង ក៏ស្ថិតក្នុងក្រុមរបាំព្រះរាជទ្រព្យខ្មែរដែរ។ កាលនោះ ក្រុមរបាំបានធ្វើដំណើរទៅសម្ដែងនៅសហរដ្ឋអាមេរិកជាលើកទី១ ហើយរូបថតរបស់ពួកនាងត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានអាមេរិកទៀតផង។ត្រឡប់មកសម័យបច្ចុប្បន្នឆ្នាំ២០១៣ វិញ អ្នកស្រី ព្រឿង ឈាង រួមទាំងនារីរបាំជំនាន់ក្រោយជាច្រើននាក់ទៀត បានប្រមូលផ្ដុំគ្នាដើម្បីសម្ដែងនូវរបាំព្រះរាជទ្រព្យសាជាថ្មី ក្នុងឱកាសបុណ្យមហោស្រពសិល្បៈ និងតន្ត្រីខ្នាតធំមួយ នៅទីតាំងដដែលក្នុងទីក្រុងញូវយ៉ក ដែលកម្មវិធីនេះបញ្ចប់ទៅកាលពីខែមុន។អ្នកថតរូបអាជីព Pete Pin បានព្យាយាមផ្ដិតយករូបសកម្មភាពនេះឲ្យដូចនឹងរូបកាលពីសម័យឆ្នាំ១៩៧១ ដោយប្រើប្រាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទឹកក្រូចកូកាកូឡា និងរូបចម្លាក់Father Duffy ធ្វើជាវត្ថុសម្គាល់។
រូបថតអតីត និងបច្ចុប្បន្ននៃរបាំខ្មែរនៅក្រុងញូវយ៉កបង្កប់អត្ថន័យជ្រាលជ្រៅ
Thursday, June 6, 2013
ក្នុងឈុតសំពត់ចងក្បិន និងអាវប៉ាក់ឌិន នារីរបាំខ្មែរកំពុងរាំសម្ដែងនៅវិថីប្រជុំជនថាមឃ្វែរ ឯទីក្រុងញូវយ៉ក។ រូបថត Pete Pin
ភ្នំពេញ : នាវេលាថ្ងៃត្រង់ហៀបរសៀល នៅវិថីប្រជុំជនថាមឃ្វែរ ឯទីក្រុងញូវយ៉ក កាលពីឆ្នាំ១៩៧១ ស្ត្រីខ្មែរ១៨នាក់ដែលក្នុងនោះមានខ្លះនៅជំទង់ និងខ្លះស្ថិតក្នុងវ័យសាមប្លាយនោះ ត្រូវបានគេផ្ដិតយករូបភាពរបស់ពួកនាង ខណៈកំពុងសម្ដែងរបាំបុរាណខ្មែរយ៉ាងរស់រវើក ជាមួយនឹងម្រាមដៃដ៏ទន់ល្វតល្វន់។គ្រងដោយឈុតសំពត់ក្បិនចម្រុះពណ៌ និងអាវប៉ាក់ឌិនប៉ោងស្មា ពួកនាងរាំជាជួរ ហើយក្នុងចំណោមនោះមាននារីរបាំម្នាក់ឈ្មោះ ព្រឿង ឈាង ក៏ស្ថិតក្នុងក្រុមរបាំព្រះរាជទ្រព្យខ្មែរដែរ។ កាលនោះ ក្រុមរបាំបានធ្វើដំណើរទៅសម្ដែងនៅសហរដ្ឋអាមេរិកជាលើកទី១ ហើយរូបថតរបស់ពួកនាងត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានអាមេរិកទៀតផង។ត្រឡប់មកសម័យបច្ចុប្បន្នឆ្នាំ២០១៣ វិញ អ្នកស្រី ព្រឿង ឈាង រួមទាំងនារីរបាំជំនាន់ក្រោយជាច្រើននាក់ទៀត បានប្រមូលផ្ដុំគ្នាដើម្បីសម្ដែងនូវរបាំព្រះរាជទ្រព្យសាជាថ្មី ក្នុងឱកាសបុណ្យមហោស្រពសិល្បៈ និងតន្ត្រីខ្នាតធំមួយ នៅទីតាំងដដែលក្នុងទីក្រុងញូវយ៉ក ដែលកម្មវិធីនេះបញ្ចប់ទៅកាលពីខែមុន។អ្នកថតរូបអាជីព Pete Pin បានព្យាយាមផ្ដិតយករូបសកម្មភាពនេះឲ្យដូចនឹងរូបកាលពីសម័យឆ្នាំ១៩៧១ ដោយប្រើប្រាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទឹកក្រូចកូកាកូឡា និងរូបចម្លាក់Father Duffy ធ្វើជាវត្ថុសម្គាល់។
រូបភាពអតីតកាល និងបច្ចុប្បន្នកាលរបស់នារីរបាំព្រះរាជទ្រព្យនេះត្រូវបានបង្ហោះតាមប្រព័ន្ធហ្វេសប៊ុក និងទាក់ទាញចំណាប់អារម្មណ៍មនុស្សជិត១០ម៉ឺននាក់ តែក្នុងរយៈពេល២សប្ដាហ៍។លោក ព្រីម ភ្លើន នាយកប្រតិបត្តិអង្គការ Season of Cambodia ដែលរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា៖«វាសបញ្ជាក់ឲ្យឃើញថា វប្បធម៌យើងមានសក្ដានុពលក្នុងការស្ដារឡើងវិញ។ ខ្ញុំគិតថា ជនជាតិខ្មែរទូទាំងសកលលោកពិតជាមានមោទនភាពណាស់»។ក្នុង ចំណោមនារីរបាំក្នុងរូបថតឆ្នាំ១៩៧១ទាំងអស់ មានតែ៤នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ដោយខ្លះត្រូវរបបខ្មែរក្រហមឆក់យកសង្ខារ និងខ្លះទៀតទទួលមរណភាពដោយជរាពាធ។សម្រាប់អ្នកស្រី ព្រឿង ឈាង រូបថតនេះធ្វើឲ្យអ្នកស្រីចងចាំពីការតស៊ូប្រោសព្រំឲ្យសិល្បៈខ្មែររស់រានឡើងវិញ។អ្នកស្រីបានថ្លែងទាំងស្រណោះថា៖«វាធ្វើឲ្យខ្ញុំនឹកឃើញដល់មិត្តភក្តិធ្លាប់រាំជាមួយគ្នា ដែលបានចែកឋានទៅ។ រូបថតនេះពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ វាមានអត្ថន័យខ្លាំងណាស់»។សិល្បការិនីសាង ភស្ដា ដែលបានហាត់របាំខ្មែរតាំងពីអាយុ១៤ឆ្នាំនោះ ក៏បានចូលរួមសម្ដែងរបាំព្រះរាជទ្រព្យនៅវិថីប្រជុំជនថាមឃ្វែរ នាឆ្នាំនេះដែរ។ស្ថិតក្នុងវ័យ២៤ឆ្នាំ សិល្បការិនីរូបនេះបាននិយាយថា៖«ខ្ញុំមានមោទនភាពណាស់ដែលបានចូលរួមក្នុងការរាំឆ្នាំនេះ ព្រោះមានមនុស្សចាប់អារម្មណ៍ច្រើន»។ស្រដៀងនឹងខ្សែជីវិតរបស់អ្នករបាំក្នុងរូបថតខាងលើដែរ អ្នកថតរូប Pete Pin ដែលប្រសូតនៅជំរំជនភៀសខ្លួនក្រោយរបបខ្មែរក្រហម មុននឹងចាកចេញទៅសហរដ្ឋអាមេរិកអំឡុងឆ្នាំ១៩៨០នោះ ក៏មិនសូវស្គាល់ទម្រង់សិល្បៈខ្មែរដែរ។លោកបានឲ្យដឹងថា៖«ខ្ញុំគឺជាខ្មែរសញ្ជាតិអាមេរិកដែលតែងតែមានការងឿងឆ្ងល់ចំពោះអត្តសញ្ញាណ និងទំនាក់ទំនងទៅនឹងទឹកដីកំណើតរបស់ខ្ញុំ ដែលខ្ញុំព្យាយាមផ្សារភ្ជាប់តាមរយៈរូបថតឯកសារ។ ខ្ញុំបានប្រើប្រាស់ម៉ាស៊ីនថតរបស់ខ្ញុំដើម្បីផ្ដិតយករូបភាពសិល្បៈរបាំក៏ដូចជាស្វែងយល់ពីវាដែរ»។បើប្រៀបធៀបរូបថតទាំងពីរ ថ្វីត្បិតតែគុណភាពរូបនិងប្រភេទម៉ាស៊ីនថតផ្ដិតយករូបភាពនោះខុសគ្នាក៏ពិតមែន ប៉ុន្តែនៅពេលដែលដាក់រូបថតទាំងនោះជិតគ្នា វាផ្គុំបានជាសាច់រឿងមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ៕
ប្រភព: camnews.org
.
Labels:
ព័ត៌មាន
Posted by
Gruop Khmer
at
6/06/2013 06:11:00 PM
0
comments
25 Years old girl 2 Khmer Movie 2013 - KhmerWatch
Friday, May 31, 2013
Posted by
Gruop Khmer
at
5/31/2013 06:59:00 PM
0
comments
ឈ្វេងយល់ អំពីជំងឺខ្សោយបេះដូង
ខ្សោយបេះដូង គឺជាប្រភេទជំងឺបេះដួងម្យ៉ាង ដែលជាបញ្ហាមួយ បង្កឡើងដោយលំហូរឈាមទៅកាន់រាង្គកាយមិនគ្រប់គ្រាន់។ ជាទូទៅ វាកើតឡើងនៅពេលសាច់ដុំបេះដូងចុះខ្សោយ ខូច ឬក្រាស់ខុសធម្មតា។ ដូច្នេះហើយ បានជាវាមិនមានសមត្ថភាពពេញលេញក្នុងការច្របាច់ឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទៅកាន់សរីរាង្គនិងសាច់ដុំផ្សេង។
លំហូរឈាមមិនគ្រប់គ្រាន់នេះ បង្កឲ្យរាង្គកាយខ្វះអុកស៊ីហ្សែន គ្លុយកូស និងសារធាតុខនិជសំខាន់ផ្សេងៗទៀត នៅក្នុងរយៈពេលយូរ សាច់ដុំនឹងកាន់តែចុះខ្សោយ ហើយសរីរាង្គផ្សេងទៀតនឹងដំណើរការមិនប្រក្រតី៕
ប្រភព: Ann
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/31/2013 06:52:00 PM
0
comments
រកឃើញមេរោគប្រភេទថ្មី ប្រែប្រួលពីមេរោគប្រមេះ ឆ្លងតាមរយៈការរួមភេទ សម្លាប់មនុស្សសាហាវជាង AIDS
Tuesday, May 28, 2013
លោក William Smith នាយកប្រតិបត្តិSTD ជាតិអាមេរិក បានឲ្យដឹងថា លោកកំពុងអំពាវនាវឲ្យស្ថាប័ននីតិបញ្ញតិអាមេរិកផ្តល់ថវិកាបន្ថែម៥៤លានដុល្លារទៀត សម្រាប់អាភិវឌ្ឍន៍ប្រភេទឱសថអង់ទីប៊ីយូទិកថ្មី ដែលអាចប្រឆាំងនឹងអម្បូរ HO41 និងដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹង។
លោកបានធ្វើការព្រមានពីវត្តមាន និងការឆ្លងរាលដាលរបស់កំពូលមេរោគថ្មីមួយឆ្លងតាមការរួមភេទ គ្រោះថ្នាក់ជាង AIDS ទៀត។ នោះគឺអម្បូរមេរោគ HO41 ដែលជាសណ្ឋានប្រែប្រួលថ្មីនៃមេរោគប្រមេះ។ វាអាចប្រឆាំងតបនឹងឱសថអង់ទីប៊ីយូទិក និងរាលដាលយ៉ាងលឿនបំផុត។ អម្បូរ HO41 ត្រូវបានរកឃើញជាលើកដំបូងកាលពី២ឆ្នាំមុន ក្នុងសរីរាង្គស្ត្រីពេស្យា សញ្ជាតិជប៉ុនម្នាក់។ តាមអ្នកជំនាញការសុខាភិបាលអាមេរិក ពេលឆ្លងមេរោគនេះ អ្នកជំងឺនឹងស្លាប់ក្នុងពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ផែនការតែ១គត់ ដើម្បីបញ្ចៀសការរាលដាលមេរោគនេះ គឺអនុវត្តវិធានការរួមភេទដោយសុវត្ថិភាពប៉ុណ្ណោះ៕
ប្រភព ann.com.kh
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/28/2013 06:47:00 PM
0
comments
ជម្ងឺផ្លូវចិត្ត និងវិធីទប់ស្កាត់
Sunday, May 26, 2013
ក្នុងការរស់នៅជាប្រចាំថ្ងៃ យើងរមែងជួបប្រទះនូវគ្រប់បញ្ហាផ្សេង។ បញ្ហាទាំងនោះនឹងនាំឲ្យមានភាពស្មុគស្មាញញាំញីស្មារតីឥតស្រាកស្រាន្ត កត្តានេះវាជះឥទ្ធិពលដល់ការកើតជម្ងឺផ្លូវចិត្ត។ ប៉ុន្តែមុននឹងឈានទៅរកជម្ងឺផ្លូវចិត្តវាបានចាប់ផ្តើមពីការមានបញ្ហាបន្តិចបន្តួចរាតត្បាតបន្តិចម្តងៗ ក្នុងរយៈពេលយូរ។ ទោះបីជាបញ្ហាកើតឡើងមានកម្រិតធ្ងន់ធ្ងរក៏ដោយ បើយើងចេះទប់ស្កាត់ និងបន្ថយភាពអាប់អួរទាំងនោះ ជម្ងឺផ្លូវចិត្តពិតជាកើតឡើងបានទេ។
ទាក់ទងទៅនឹងជម្ងឺផ្លូវចិត្តនេះលោកវេជ្ជបណ្ឌិត ស៊ិន ប៉ូលី ឯកទេសវិកលវិទ្យានៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនឹងចូលមកត្រួសត្រាយ ស្រាយបំភ្លឺជូនប្រិយមិត្តបានដឹងៈ
-អ្វីទៅដែលហៅថា ជម្ងឺផ្លូវចិត្ត?
*ជម្ងឺផ្លូវចិត្តដែលបង្កឡើងពីបញ្ហាជុំវិញខ្លួនវាខុសពីជម្ងឺដទៃដែលមានមេរោគបង្កឡើង។ គេអាចដឹងថាបុគ្គលម្នាក់មានជម្ងឺផ្លូវចិត្តនៅពេលគេសង្កេតឃើញពីអប្បកិរិយាខុសប្រក្រតីអារម្មណ៍ និងការគិតមិនធម្មតាជាដើម។
-មូលហេតុបង្កឲ្យមានជម្ងឺផ្លូវចិត្តមានកត្តាដោយឡែកៗដែលនាំឲ្យកើតមានជម្ងឺផ្លូវចិត្តពោលគឺៈ
-កត្តាផ្លូវចិត្តៈ គឺជាកត្តាចំបងមួយ ដែលនាំឲ្យមានជម្ងឺផ្លូវចិត្ត។ មានមនុស្សជាច្រើនដែលឆ្លងកាត់បញ្ហាធំៗក្នុងជីវិត ប៉ុន្តែគេមិនធ្លាក់ខ្លួនមានជម្ងឺផ្លូវចិត្តទេ។ នេះដោយសារតែបុគ្គលនោះមានផ្លូវចិត្តរឹងមាំ។ បញ្ហាដែលនាំឲ្យប៉ះពាល់សុខភាពផ្លូវចិត្តដូចជាៈ មនុស្សជាទីស្រឡាញ់ ស្លាប ឬព្រាត់ប្រាស់គ្នា មានគូមិនគាប់ចិត្តឆ្លងកាត់ការវះកាត់ មានជម្ងឺប្រចាំកាយ ការប៉ងប្រាថ្នា លើសពីសមត្ថភាព តូចចិត្តនឹងការបាត់បង់សោភ័ណ ឬពិការភាពអស់សង្ឃឹមទទួលរងនូវភាពអាមាសបាត់បង់ការងារ តួនាទីជាដើម។
-កត្តាសង្គមៈ គឺជាកត្តាដែលស្តែងឡើងធ្វើឲ្យប៉ះពាល់ដល់ការគិតនាំឲ្យមានភាពរន្ធត់តក់ស្លុតព្រួយបារម្ភដូចជាៈ គ្រោះថ្នាក់ចរាចរណ៍មានចោរកម្ម អស្ថិរភាពនយោបាយ អំពើពុករលួយ ឥទ្ធិពលគ្រឿងញៀន ទទួលគំនាបគ្រប់គ្រង ឬទទួលឥទ្ធិពលអំពើមិនល្អពីអ្នកដទៃ ឬសមាជិកគ្រួសារបរាជ័យក្នុងអាជីវកម្ម ជួបគ្រោះថ្នាក់ធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំលនន់ដែលនាំឲ្យខូចបង់ទ្រព្យធនធានជាដើម។
-កត្តាជីវសាស្ត្រៈ វដ្តនៃដំណើរជីវិតរបស់មនុស្សត្រូវឆ្លងកាត់បឋមវ័យ (កុមារភាពជំទង់យុវភាព)មជ្ឈឹមវ័យ(វ័យកណ្តាល) និងបច្ចឹមវ័យ(វ័យចាស់)។ ការប្រែប្រួលពីវ័យមួយទៅវ័យមួយក៏ត្រូវមានបម្រែបម្រួលស្មារតីដែរ ដែលជាទូទៅកត្តាជីវសាស្ត្រនេះច្រើនជាឥទ្ធិពលទៅលើបឋមវ័យ និងមច្ចឹមវ័យ។ ពិសេសយុវភាពតែងមានការផ្លាស់ប្តូរលូតលាស់ផ្នែករូបរាងកាយ និងអារម្មណ៍។ រីឯមនុស្សវ័យចាស់ក៏យ៉ាងនោះដែរ ស្របនឹងពាក្យមួយឃ្លាថា កាន់តែចាស់កាន់តែក្មេងខ្ចី។ មួយចំណែកទៀតក៏មានទំនាក់ទំនងនងេកត្តាតំណពូជផងដែរ។ គ្រួសារដែលមានជម្ងឺផ្លូវចិត្ត លុះទាយាទជំនាន់បន្ទាប់ងាយរងផលប៉ះពាល់ជាគ្រូសារដែលមានសុខភាពផ្លូវចិត្តល្អប្រសើរ។
-អាការៈ នៃជម្ងឺផ្លូវចិត្តបង្ហាញឡើងដូចម្តេច?មានលេចឡើងនូវអាការៈតាមកម្រិតនៃជម្ងឺៈ
-កម្រិតស្រាល ហៅថា ណូរ៉ូហ្ស៊ីសៈ គឺកើតឡើងច្រើនលើមនុស្សគ្រប់វ័យ។ ស្ថិតនៅក្នុងវ័យជំទង់ពួកគេតែងចង់ភ្លក្ស ចង់ដឹង អ្វីដែលថ្មី ជួនកាលការមិនចេះទប់អារម្មណ៍ និងឃុំគ្រងរក្សាអប់រំឲ្យល្អពីអាណាព្យាបាល ពួកគេនឹងមានភាពច្រងេងច្រងាង ឆេវឆាវ ចរិតកាចសាហាវ ហ៊ានជ្រុលពេកឆាប់មានប្រតិកម្មគិតផ្តេសផ្តាស់វាយគេវាយឯង វក់នឹងល្បែងផ្សេងក្នុងសង្គម។ ក្នុងរោគសញ្ញាជាទូទៅមានដូចជា គឺឈឺក្បាលញឹកញាប់ជាប្រចាំ គេងមិនលក់ ឆាប់ភ័យតក់ស្លុតញ័រទ្រូង ទទួលទានអាហារមិនសូវបាន ព្រឹលភ្នែកមួរម៉ៅច្រើន នឹងឃើញតែរឿងមិនល្អ ចូលចិត្តផ្តាច់ទំនាក់ទំនងពីអ្នកដទៃ ភ្លេចភ្លាំងច្រើនខុសប្រក្រតីជាដើម។
-កម្រិតធ្ងន់ហៅថា សាយកូហ្ស៊ីសៈ ក្នុងដំណាក់កាលនេះ នរណាៗក៏អាចយល់ដឹងបានដែរ គឺមិនពិបាកក្នុងការសង្កេតនោះទេ។ អ្នកជម្ងឺផ្លូវចិត្តកម្រិតធ្ងន់ គឺគេមានលក្ខណៈរង្វេងស្មារតីលែងដឹងខុសត្រូវ ភ័យខ្លាចអ្វីៗគ្រប់យ៉ាងចង់សម្លាប់ខ្លួនឯង ឬអ្នកដទៃ លែងខ្មាស់អៀនតែងខ្លួនធម្មតា យំសើច ឬជេរគេឯង។ ដំណាក់កាលនេះហៅថា វិកលចរិត ឬក៏ឆ្កួត។
-វិធីទប់ស្កាត់ជម្ងឺផ្លូវចិត្តអ្វីក៏ដោយគឺវាចាប់ផ្តើមពីដំណាក់កាលដំបូង ឬកម្រិតស្រាល។ ក្នុងដំណាក់កាលដំបូង ឬកម្រិតស្រាល។ ក្នុងដំណាក់កាលដំបូងនេះយើងអាចសម្គាល់ខ្លួនឯងបានថា ខុសប្រក្រតីភាពទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ដូច្នេះយើងត្រូវវពង្រឹងស្មារតី និងជម្រុះចោលការគិតផ្តេសផ្តាស់វែងឆ្ងយឥតប្រយោជន៍ ស្វែងរកសប្បាយដាក់ខ្លួនត្រូវជជែកពិភាក្សារកគន្លឹះល្អៗដើម្បីចាកចេញពីភាពអាប់អួរ ពិសេសមនុស្ស ដែលទុកចិត្ត ឬស្តាប់ធម៌អប់រំចិត្តជាដើម។លើសពីនេះគឺគួរមានការលំហែកម្សាន្ត មើលរឿងកំប្លែងមិនត្រូវព្យាយាមនៅស្ងាត់ម្នាក់ឯង។ កន្លងមកមានកំហុសឆ្គងខ្លះ ដែលអ្នកជម្ងឺផ្លូវចិត្តព្យាយាមព្យាបាលជម្ងឺផ្លូវចិត្តដូចជា លេបថ្នាំងងុយដេកថ្នាំឈឺក្បាល ព្យាយាមព្យាបាលការស្រវ៉ាង់ភ្នែក ឈឺពោះ ញ័រទ្រូងជាដើមដោយមិនគិតដល់ការព្យាបាលផ្លូវអារម្មណ៍មុនដែលជាឬសគល់នៃជម្ងឺ។ ដូច្នេះការជួបប្រឹក្សាព្យាបាលពីពេទ្យឯកទេសផ្លូវចិត្តជាកត្តាអាទិភាព។ ការព្យាបាលពីផ្នែកផ្លូវចិត្តទើបចំមូលហេតុប្រាកដ និងមិនធ្វើជម្ងឺកាន់តែធ្ងន់ធ្ងរ៕
ប្រភព khmerstaion.com
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/26/2013 08:17:00 PM
0
comments
វិធីដោះស្រាយបញ្ហាប្រច័ណ្ឌ
ការវិនិច្ឆ័យមួយចំនួនខាងក្រោមនេះ នឹងអាចជួយប្រិយមិត្តដោះស្រាយនូវការលំបាកនៃបញ្ហាប្រច័ណ្ឌ៖
១. បើប្រិយមិត្តរស់នៅជាមួយមនុស្សប្រច័ណ្ឌមា្នក់ៈ
_ បកស្រាយបំភ្លឺបញ្ហាឲ្យច្បាស់លាស់ ដោយនិយាយច្បាស់ពីមនោសញ្ចេតនារបស់សាមីជន។ _បង្ហាញច្បាស់ហេតុការណ៍ ឬភាពច្របូកច្របល់ពិតប្រាកដឲ្យសាមីជនត្រូវប្រយ័ត្នប្រយែង (ពីប្រការដែលអាចជាការយល់ច្រឡំ)។
_ សង្កត់ធ្ងន់ពីជំនឿចំពោះគ្នាទៅវិញទៅមក គឺជាលក្ខខណ្ឌដំបូងបង្អស់ក្នុងទំនាក់ទំនង។
_បដិសេធរាល់ការមន្ទិលសង្ស័យរបស់សាមីជន និងនិយាយបញ្ជាក់ឲ្យច្បាស់ថានេះគឺជាអាកប្បកិរិយាបង្ករឿង ដោយគ្រប់វិធីជៀសវាង “ ការចាប់ភស្តុតាងនៅនឹងកន្លែង “។
_សង្កត់ធ្ងន់ថា ការទំនាក់ទំនងអាចកើតជារូបរាង ដោយសារតែមានការជ្រើសរើសទៅវិញទៅមកសន្សឹមៗជាមួយនឹងពេលវេលា។
_មិនរស់នៅបណ្តែតបណ្តោយនឹងគូស្នេហ៍ ដោយត្រូវរក្សានូវកម្លាតមួយសម្រាប់ជាការគោរពគ្នា និងដើម្បីជៀសវាងការចំណុះទាំងស្រុងបាត់បង់អស់នូវសេរីភាព ដែលជាការផ្តើមនូវការបំផ្លាញនូវតុល្យភាពក្នុងទំនាក់ទំនង។
_មិនគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងតែត្រូវរក្សាឲ្យបាននូវកម្លាតមួយ ដើម្បីឲ្យគូសង្សារត្រូវមានការទទួលខុសត្រវចំពោះខ្លួនឯង និងធ្វើឲ្យសាមីខ្លួនយល់ថា អាកប្បកិរិយារបស់ខ្លួន គឺជាមូលហេតុដែលបង្កនូវការបែកបាក់។ បន្ទាប់ពីព្យាយាមដូច្នេះ តែសភាពការណ៍នៅតែដដែល មិនអាចទ្រាំទ្រតទៅទៀតទេនោះ គួរតែប្រញាប់ប្រញាល់ដកខ្លួនឲ្យហើយទៅ។
២. បើខ្លួនយើងកំពុងតែប្រច័ណ្ឌ
_ត្រូវព្យាយាមអត់ធ្មត់ខ្លួនឯង និងគោរពអ្នកដទៃ មិនអាចព្រោះតែប្រច័ណ្ឌប្រែក្លាយជា “ ឆ្កែឆ្កួតខាំគេផ្តេសផ្តាស “ នោះឡើយ។
_មិនត្រូវស្វែងរកភស្តុតាងនៃការផិតក្បត់ដោយវិធីចាំលបឆ្មក់ នៅតាមផ្លូវ ជ្រៀតជ្រែកចូលក្នុងការងារ និងចាំឆ្កឹះកកាយទំនាស់នៃសេចក្តីស្នេហាទេ។ _និយាយដោយមានតុល្យភាពទាំងសងខាង ដោយមិនផ្អែកទៅលើទំនាក់ទំនងដូចជាចៅហ្វាយនាយ និងអ្នកបំរើដែលក្នុងនោះអ្នកជាអ្នកក្តាប់អំណាចស្លាប់រស់នោះទេ។
_ត្រូវយល់ថា ការមន្ទិលសង្ស័យចំពោះគូសង្សារផ្តើមចេញពីការបាក់បង់នូវជំនឿលើខ្លួនឯង ហើយបើសិនគូសង្សាររបស់យើងត្រូវអ្នកផ្សេងទាក់ទាញទៀតនោះ គឺមកពីខ្លួនយើងបានក្លាយជាមនុស្ស…..ពិតបាកនិងគួរឲ្យអាណិត។
_គិតថាគេជ្រើសរើសយើងគឺមកអំពីខ្លួនយើង មិនមែនមកពីអ្វីដែលគេគិតទេ ហេតុនេះយើងមិនអាចឃាត់ឃាំង សកម្មភាពរបស់អ្នកដទៃបានឡើយ។
_គិតថា វត្តមានរបស់អ្នកផ្សេងក៏ដូចជាវត្តមានរបស់អ្នកឯទៀតៗដែរ គ្មានអ្វីពិសេសនោះទេទោះបីនាំមកនូវសុភមង្គលឲ្យយើងក៏ដោយ។
_មិនត្រូវគិតចាត់ទុកបំនងប្រាថ្នារបស់ជនទី3 ចំពោះគូសង្សារយើងគឺជាការបន្ទាបបន្ថោកយើងនោះទេ វាជាភស្តុតាងបញ្ចាក់ថា គូសង្សារយើងចំពោះអ្នកដទៃ គឺជាមនុស្សគួរឲ្យគោរពរាប់អាន។ បើសិនធ្វើគ្រាប់វិធីដូចដែលបានរៀបរាប់ខាងលើហើយ នោះតែឃើញមានការប្រច័ណ្ឌទៀត
នោះ ត្រូវគិតថា គូសង្សាររបស់មិត្តកំពុងចង់លេងសើចជាមួយយើងទេ ហើយទីបំផុតក៏គង់តែច្រឡប់មករកយើងវិញទេ! តែបើផ្ទុយទៅវិញ វិបត្តិនេះនៅតែមិនបន្ថយបានមិនត្រូវស្ទាក់ស្ទើរក្នុងការកាត់ផ្តាច់ទំនាក់ទំនងនោះទេ ត្រូវចាកចេញឲ្យឆ្ងាយរួចហើយបំភ្លេចចោលដូចជាភ្លេចស្បែកជើងកញ្ជាស់មួយគូអីចឹង!
ប្រភព www.khmerstation.com
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/26/2013 07:43:00 PM
0
comments
ពិចារណាទោសនៃសេចក្តីក្រោធ
ដកស្រង់ពីhttp://5000-years.org
Labels:
វប្បធម៍ សាសនា
Posted by
Gruop Khmer
at
5/26/2013 07:03:00 PM
0
comments
Subscribe to:
Posts (Atom)








