ទី​តាំង​ចំនួន ៤ ដែល​ស្ថាបនិក​រថយន្ត​អគ្គិសនី​របស់​កម្ពុជា​

Sunday, May 12, 2013

ទី​តាំង​ចំនួន ៤ ដែល​ស្ថាបនិក​រថយន្ត​អគ្គិសនី​របស់​កម្ពុជា​ឈ្មោះ​ថា រថយន្ត​អង្គរ​EV ២០១៣​ លោក​ ញាណ ផល្លឹក សម្រេច​ចិត្ត​បញ្ចេញ​រថយន្ត​ដ៏​តូច​ច្រឡឹង​របស់​ខ្លួន​ថត​ស្ពត ទាំង​រូប​សន្លឹក និង​វីដេអូ ដើម្បី​ចាក់​ផ្សាយ​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ ៧ មករា ២០១៣ ដើម​សប្ដាហ៍​ក្រោយ។ បន្ទាប់​ពី​លាក់​ខ្លួន​ពួន​អាត្មា​សមិទ្ធផល​ចំណាយ​ពេល​អស់​ ៧​ខែ (កក្កដា-ធ្នូ ២០១២) ទី​បំផុតលោក​ ញាណ ផល្លឹក សម្រេច​ចិត្ត​បង្ហាញ​រថយន្ត​អង្គរ ស៊េរី​ឆ្នាំ ២០១៣ ដែល​លោក​ប្រសិទ្ធិនាម​ថា រថយន្ត​អង្គរ EV ២០១៣ នៅ​បួន​ទីតាំង​ទាំង​ពី​ព្រឹក​ព្រលឹម ដូចជា នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​វត្តភ្នំ ​វិមានឯករាជ្យ ​និង​រង្វង់​មូល​សម្ដេច​សង្ឃជួនណាត។ រថយន្ត​អង្គរ​ EV ២០១៣ នៅ​មុខ​វិមាន​សន្ដិភាព រថយន្ត​អង្គរ​ EV ២០១៣ នៅ​មុខ​វត្តភ្នំ រថយន្ត​អង្គរ​ EV ២០១៣ នៅ​វិមាន​ឯករាជ្យ រថយន្ត​អង្គរ​ EV ២០១៣ នៅ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន​ ណាត លោក ផល្លឹក​បាន​លើក​ឡើង​ពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​ប៉ាន់​ត្រៀម​បើក​សម្ពោធ​បែប​នេះ​ថា EV ២០១៣​ជា​ឡាន​ដំណើរ​ការ​ដោយ​ថាមពល​អាគុយ កម្លាំង ៤០០អំពែ ​(៧២វ៉ុល)។ បើ​ថាមពល​ពេញ វា​អាច​បើក​បាន ៣០០​គីឡូម៉ែត្រ និង​ប្រើ​ពេល​ត្រឹម​តែ ៣ម៉ោង​កម្លាំង​សាក​បំពេញ​វិញ។ ចំណុច​ផ្សេង​ទៀត​ដែល​​មិន​ចាញ់​រថយន្ត​ទំនើបៗ​របស់​បរទេស​មាន​ដូចជា ទ្វារ​រថយន្ត​បើក​ឡើង​ទៅ​លើ (មិន​បើក​ចេញ​មក​ក្រៅ​ដូច​រថយន្ត​ធម្មតា) ប្រើ​ក្រយៅដៃ​ស្កេន (ទាំង​បើក​ទ្វារ និង​បញ្ឆេះ) អាច​ស្គាល់​អ្នក​ប្រើ​បាន​ដល់​ទៅ ៦០នាក់​ អាច​បំពាក់​Smart Device ដូច​ជា​Tablet ឬ​Smartphone សម្រាប់​មើល​ផែនទី ​កម្សាន្ត​មើល​វីដេអូ ស្ដាប់​តន្ត្រី ​ប្រើ​មុខងារ​កាមេរ៉ា​ចាប់​រាល់​សកម្មភាព​នៅ​ខាង​មុខ​រថយន្ត​ជា​ដើម។ ជា​ថ្មី​ម្ដង​ទៀត ម្ចាស់​គំនិត​រចនា និង​បង្កើត​រថយន្ត​អង្គរ EV (Electronic Vihecle) ស៊េរី​ថ្មី​នេះ​សង្កត់​ធ្ងន់​ថា EV ២០១៣ នឹង​បើក​សម្ពោធ​ចេញ​លក់​នៅ​ថ្ងៃ​ចន្ទ ទី ៧ មករា ២០១៣ នៅ​ស្នាក់​ការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នៅ​ជិត​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ទាំង​តម្លៃ និង​ថ្ងៃ​ចេញ​លក់​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​ លោក មិន​បាន​បញ្ជាក់​ទេ ដោយ​និយាយ​ថា សុំ​លាក់​សិន៕ អាន​អត្ថបទ “ដើម​ហេតុ​​ដែល​លោក ផល្លឹក ផលិត​រថយន្ត​អង្គរ” សូម​ចុច​ទី​នេះ យល់​យ៉ាង​ណា​ចំពោះ រូបរាង​របស់​ EV 2013 នេះ?

0 comments:

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter