អង្គការ ណាសា បានចេញផ្សាយវីដេអូ មុខមាត់ពិតរបស់ភពផែនដី ៣០ ឆ្នាំ ចុងក្រោយ
អង្គការ
ណាសា បានចេញផ្សាយវីដេអូកាត់តមួយស្តីពីភាពប្រែប្រួល របស់ភពផែនដី
ក្នុងរយៈពេល ៣០ ឆ្នាំ ក្រោយនេះ ដែលវាពិតជាមានភាពខុសប្លែកនៅតាម
តំបន់មួយចំនួនជាខ្លាំង រួមមាន ទីក្រុងឌូបៃ ទីក្រុង សៀងហៃក៏ដូចជា
ព្រៃទឹកភ្លៀងប្រទេសប្រេស៊ីលជាដើម
នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេសស្កាយ ។
ប្រព័ន្ធផ្កាយរណប បានចាប់យកនូវការវិវត្តន៍របស់ទីក្រុងឌូបៃ
ដោយបង្កើតបានជាក្រុងដ៏ទំនើបមួយ
ដែលក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័នជាច្រើន
សំណង់អាគារខ្ពស់ៗ សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ
ក៏ដូចជារមណីយដ្ឋានលំដាប់ថ្នាក់ពិភពលោកផងដែរ។ លើសពីនេះ
បើយើងងាកក្រឡេកទៅមើលទីក្រុង Las Vegas ក៏មានការអភិវឌ្ឈន៍ផងដែរ
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានពង្រីកនូវទឹកដី ក៏ដូចជា
សក្តានុពលរបស់ខ្លួន តែការព្រួយបារម្ភអំពើការបំពុលផ្សេងៗ
ក៏ត្រូវបានចោទជាបញ្ហាផងដែរ។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម
0 comments:
Post a Comment