ដើម
ផ្កាអង្គាសីលពីរដើម ដែលកំពុងតែរីកស្គុសស្គាយ ប្របនៅមាត់បឹង
រួមជាមួយជ្រលងភ្នំយ៉ាងស្រស់ស្អាត
បើបានឃើញហើយពិតជាអត់សរសើរមិនបាន។
មើលមួយភ្លែតអ្នកប្រហែលគិតថា រូបទាំងនេះលេចចេញតាមរយៈកម្មវិធី
Photoshop ឬ Illustrator ជាដើម ប៉ុន្តែធាតុពិតនេះជារូបភាពកើតចេញតាមរយៈកម្មវិធី Excel ទៅវិញទេ។
ប្រភព
Neowin បានឱ្យដឹងថា
ទាំងអស់នេះជារូបភាពកើតចេញពីគំនិតច្នៃប្រឌិតរបស់បុរសជនជាតិ
ជប៉ុនលោក Tatsuo Horiuch ។ លោកបានប្រើកម្មវិធីសាមញ្ញ Excel
(Spreadsheets) ដើម្បីបង្កើត សិល្បៈគំនូរគួរឱ្យទាក់ទាញនេះ។
ប្រភព
បន្តថា នៅពេល Tatsuo Horiuch នៅបំពេញការងារ
លោកមិនសូវបានប្រើកម្មវិធីនេះឡើយ ប៉ុន្តែក្រោយចូលនិវត្តន៍
ជនជាតិជប៉ុនវ័យ ៧៣ឆ្នាំរូបនេះ
បានងាកប្រើកម្មវិធីនេះគ្រប់ការងារទាំងអស់របស់លោក។
កាល
ពី ១០ ឆ្នាំមុន លោក Tatsuo Horiuch បានក្លាយជា Digital Artist
ហើយស្នាដៃរបស់លោកត្រូវបានគេបង្ហាញក្នុងពិព័រណ៍ថែមទៀតផង។
ហេតុអ្វីបានជាលោក Tatsuo Horiuch មិនប្រើកម្មវិធីផ្សេងពីនេះ?
ជុំវិញសំនួរខាងលើ Tatsuo Horiuch បានប្រាប់ថា៖” កម្មវិធី graphic
ទំនើបៗឯទៀតគឺមានតម្លៃថ្លៃ។ ណាមួយវាមាន Tool ស្មុគស្មាញច្រើន ខុសពីកម្មវិធី Excel ដែលមានភាពងាយស្រួលជាង”។
រូបភាព
ខាងលើ គឺបានឆ្លុះបញ្ចាំងពីវប្បធម៌ និងជីវិតរបស់ជប៉ុន
ហើយវាច្បាស់ណាស់ថា ទាំងនេះជាទេពកោសល្យដ៏ប៉ិនប្រសព្វរបស់លោក
Tatsuo Horiuch ។
ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ប្រភព៖ neowin
0 comments:
Post a Comment