ការវិនិច្ឆ័យមួយចំនួនខាងក្រោមនេះ នឹងអាចជួយប្រិយមិត្តដោះស្រាយនូវការលំបាកនៃបញ្ហាប្រច័ណ្ឌ៖
១. បើប្រិយមិត្តរស់នៅជាមួយមនុស្សប្រច័ណ្ឌមា្នក់ៈ
_ បកស្រាយបំភ្លឺបញ្ហាឲ្យច្បាស់លាស់ ដោយនិយាយច្បាស់ពីមនោសញ្ចេតនារបស់សាមីជន។ _បង្ហាញច្បាស់ហេតុការណ៍ ឬភាពច្របូកច្របល់ពិតប្រាកដឲ្យសាមីជនត្រូវប្រយ័ត្នប្រយែង (ពីប្រការដែលអាចជាការយល់ច្រឡំ)។
_ សង្កត់ធ្ងន់ពីជំនឿចំពោះគ្នាទៅវិញទៅមក គឺជាលក្ខខណ្ឌដំបូងបង្អស់ក្នុងទំនាក់ទំនង។
_បដិសេធរាល់ការមន្ទិលសង្ស័យរបស់សាមីជន និងនិយាយបញ្ជាក់ឲ្យច្បាស់ថានេះគឺជាអាកប្បកិរិយាបង្ករឿង ដោយគ្រប់វិធីជៀសវាង “ ការចាប់ភស្តុតាងនៅនឹងកន្លែង “។
_សង្កត់ធ្ងន់ថា ការទំនាក់ទំនងអាចកើតជារូបរាង ដោយសារតែមានការជ្រើសរើសទៅវិញទៅមកសន្សឹមៗជាមួយនឹងពេលវេលា។
_មិនរស់នៅបណ្តែតបណ្តោយនឹងគូស្នេហ៍ ដោយត្រូវរក្សានូវកម្លាតមួយសម្រាប់ជាការគោរពគ្នា និងដើម្បីជៀសវាងការចំណុះទាំងស្រុងបាត់បង់អស់នូវសេរីភាព ដែលជាការផ្តើមនូវការបំផ្លាញនូវតុល្យភាពក្នុងទំនាក់ទំនង។
_មិនគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងតែត្រូវរក្សាឲ្យបាននូវកម្លាតមួយ ដើម្បីឲ្យគូសង្សារត្រូវមានការទទួលខុសត្រវចំពោះខ្លួនឯង និងធ្វើឲ្យសាមីខ្លួនយល់ថា អាកប្បកិរិយារបស់ខ្លួន គឺជាមូលហេតុដែលបង្កនូវការបែកបាក់។ បន្ទាប់ពីព្យាយាមដូច្នេះ តែសភាពការណ៍នៅតែដដែល មិនអាចទ្រាំទ្រតទៅទៀតទេនោះ គួរតែប្រញាប់ប្រញាល់ដកខ្លួនឲ្យហើយទៅ។
២. បើខ្លួនយើងកំពុងតែប្រច័ណ្ឌ
_ត្រូវព្យាយាមអត់ធ្មត់ខ្លួនឯង និងគោរពអ្នកដទៃ មិនអាចព្រោះតែប្រច័ណ្ឌប្រែក្លាយជា “ ឆ្កែឆ្កួតខាំគេផ្តេសផ្តាស “ នោះឡើយ។
_មិនត្រូវស្វែងរកភស្តុតាងនៃការផិតក្បត់ដោយវិធីចាំលបឆ្មក់ នៅតាមផ្លូវ ជ្រៀតជ្រែកចូលក្នុងការងារ និងចាំឆ្កឹះកកាយទំនាស់នៃសេចក្តីស្នេហាទេ។ _និយាយដោយមានតុល្យភាពទាំងសងខាង ដោយមិនផ្អែកទៅលើទំនាក់ទំនងដូចជាចៅហ្វាយនាយ និងអ្នកបំរើដែលក្នុងនោះអ្នកជាអ្នកក្តាប់អំណាចស្លាប់រស់នោះទេ។
_ត្រូវយល់ថា ការមន្ទិលសង្ស័យចំពោះគូសង្សារផ្តើមចេញពីការបាក់បង់នូវជំនឿលើខ្លួនឯង ហើយបើសិនគូសង្សាររបស់យើងត្រូវអ្នកផ្សេងទាក់ទាញទៀតនោះ គឺមកពីខ្លួនយើងបានក្លាយជាមនុស្ស…..ពិតបាកនិងគួរឲ្យអាណិត។
_គិតថាគេជ្រើសរើសយើងគឺមកអំពីខ្លួនយើង មិនមែនមកពីអ្វីដែលគេគិតទេ ហេតុនេះយើងមិនអាចឃាត់ឃាំង សកម្មភាពរបស់អ្នកដទៃបានឡើយ។
_គិតថា វត្តមានរបស់អ្នកផ្សេងក៏ដូចជាវត្តមានរបស់អ្នកឯទៀតៗដែរ គ្មានអ្វីពិសេសនោះទេទោះបីនាំមកនូវសុភមង្គលឲ្យយើងក៏ដោយ។
_មិនត្រូវគិតចាត់ទុកបំនងប្រាថ្នារបស់ជនទី3 ចំពោះគូសង្សារយើងគឺជាការបន្ទាបបន្ថោកយើងនោះទេ វាជាភស្តុតាងបញ្ចាក់ថា គូសង្សារយើងចំពោះអ្នកដទៃ គឺជាមនុស្សគួរឲ្យគោរពរាប់អាន។ បើសិនធ្វើគ្រាប់វិធីដូចដែលបានរៀបរាប់ខាងលើហើយ នោះតែឃើញមានការប្រច័ណ្ឌទៀត
នោះ ត្រូវគិតថា គូសង្សាររបស់មិត្តកំពុងចង់លេងសើចជាមួយយើងទេ ហើយទីបំផុតក៏គង់តែច្រឡប់មករកយើងវិញទេ! តែបើផ្ទុយទៅវិញ វិបត្តិនេះនៅតែមិនបន្ថយបានមិនត្រូវស្ទាក់ស្ទើរក្នុងការកាត់ផ្តាច់ទំនាក់ទំនងនោះទេ ត្រូវចាកចេញឲ្យឆ្ងាយរួចហើយបំភ្លេចចោលដូចជាភ្លេចស្បែកជើងកញ្ជាស់មួយគូអីចឹង!
ប្រភព www.khmerstation.com
0 comments:
Post a Comment