Nokia គ្រោងបង្ហាញ Lumia Phablet តម្លៃចាប់ពី ៦២០ទៅ ៧៧៥ ដុល្លារ នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០១៣ ខាងមុខ។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រ Neowin។ នេះជាការឱ្យដឹងសម្តងទៀតហើយ ក្រោយពី Nokia បានប្រកាសថា នឹងបង្ហាញ Smartphone ជំនាន់ថ្មីនៅទីក្រុង New Delhi ប្រទេសឥណ្ឌានាថ្ងៃទី ៩ឧសភាខាងមុខ។ Neowin បានដកស្រង់ពីគេហទំព័រ Financial Time ថា Nokia កំពុងតែសម្ងំផលិត Lumia Phablet។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែទស្សនាវដ្ដីអង់គ្លេស Moblie ក៏អះអាងដូចគ្នាដែរ ហើយថា Nokia នឹងបង្ហាញវានៅត្រីមាសទី៤ ឆ្នាំ២០១៣។ Lumia Tablet ដែលក្រុមហ៊ុនហ្វាំងឡង់គ្រោងបង្ហាញនោះ នឹងមានអេក្រង់ទំហំ ៦អ៊ីញមានរូបភាព 1080p ហើយគេរំពឹងទុកថា វាមានដំណើរការដោយ Window Phone 8។ ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិលំអិតពី Phaplet នោះឡើយ។ ចុចត្រង់នេះដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មី ប្រែសម្រួល៖ ឌូគូ ប្រភព៖ neowin
ឆ្នាំនេះ Nokia គ្រោងបង្ហាញ Lumia Phablet តម្លៃជាង ៧០០ ដុល្លារ
Sunday, May 12, 2013
Labels:
ព័ត៌មាន
Posted by
Unknown
at
5/12/2013 07:29:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment