មហារីកក្រពះជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្សគ្រប់វ័យហើយ ប្រជាពលរដ្ឋគ្រប់រូបមានការភ័យខ្លាចជាខ្លាំង។ ជម្ងឺនេះអាចបង្កឱ្យបាត់បង់ជីវិតបាន ប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ អ្នកដែលបានកើតជម្ងឺនេះដោយសារតែបុគ្គលនោះរស់ នៅដោយគ្មានអនាម័យ។ ដូចនេះលោកអ្នកត្រូវយកចិត្ដទុកដាក់ក្នុងការរស់នៅឱ្យមានអនាម័យ ក៏ដូចជាបង្ការដើម្បីចៀសវាងពី ជម្ងឺមហារីកក្រពះផងដែរ។ ការពឹងផ្អែកទៅលើការការពារជាមុនគឺធ្វើឱ្យទទួលបានប្រសិទ្ធភាព ខ្ពស់ក្នុងការព្យាបាល។មហារីកក្រពះ ជាអ្វី? មហារីកក្រពះជាជម្ងឺមួយប្រភេទដែលមានដំបៅមហារីកដុះនៅក្នុង ក្រពះ។ នៅពេលដែលដំបៅនៅក្នុងក្រពះកាន់តែរីកធំ បន្ដិចម្ដងៗ ហើយចេះតែរីករាលដាលធ្វើឱ្យមានដំបៅក្រពះរ៉ាំរ៉ៃ រួចក្លាយទៅជាជម្ងឺមហារីកក្រពះ។មូលហេតុបង្កមហារីកក្រពះមូលហេតុដែលធ្វើឱ្យលោកអ្នកមានកើតជម្ងឺមហារីកក្រពះ គឺដោយសារតែដំបៅរ៉ាំរ៉ៃនៅក្នុងក្រពះដែលដំបៅនេះចេះតែ វិវត្ដន៍បន្ដិចម្ដងៗក្លាយទៅជាដំបៅមហារីក។ ដំបៅនេះបណ្ដាលមកពីកត្ដាជាច្រើនក្នុងនោះមានមូលហេតុមួយគឺមេរោគ ម្យ៉ាងនៅក្នុង ក្រពះ ដែលមេរោគនោះមានឈ្មោះថា អេលីកូប៉ាក់ទែពីឡូរី។ មេរោគនេះនៅក្នុងក្រពះយូរៗទៅធ្វើឱ្យក្រពះទៅជារលាក ដែលការ រលាកក្រពះដំបូងគឺជាការរលាកតូចឈានទៅរកការរលាករ៉ាំរ៉ៃហើយបណ្ដាល ឱ្យក្រពះក្លាយជាមហារីក។ មានមូលហេតុមួយទៀត ដែលស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ដោយសង្ស័យទៅលើចំណីអាហារដែលមិនស្អាតឬអាហារដែលមានជាតិគីមីក៏អាច បង្កឱ្យកើត ជម្ងឺមហារីកក្រពះនេះបានដែរ។រោគសញ្ញាមហារីកក្រពះមហារីកក្រពះស្ដែងចេញជារូបភាពយ៉ាងច្រើនដែលអាចឱ្យយើងដឹងបាន។មានអាការឈឺពោះ ឬឆ្អល់ពោះនៅចុងដង្ហើមទទួលទានអាហារមិនសូវបាន ដោយសារក្រពះកិនរំលាយអាហារមិនបានល្អចេះតែក្អួតញឹកញាប់ធុំអាហារ ដូចជាធុំជាតិសាច់ជាដើមមានការស្រកទម្ងន់ជួនកាលមានការក្អួតឈាមតាមមាត់ជាដើមនកជម្ងឺខ្លះពុំមានរោគសញ្ញាដូចខាងលើនេះទេ តែគេអាចដឹងបានដោយការឆ្លុះក្រពះ។វិធីព្យាបាលមហារីកក្រពះអ្នកដែលមានរោគសញ្ញានេះ ហើយដឹងថាខ្លួនឯងកើតសូមរួសរាន់រហ័សមកកាន់មន្ទីរពេទ្យដើម្បី ធ្វើការ ព្យាបាលត្រឹមត្រូវនិងឱ្យបានទាន់ពេលវេលានោះការព្យាបាលគឺមាន ប្រសិទ្ធភាពខ្ពស់ឱ្យជាសះស្បើយដោយគ្រូពេទ្យជំនាញច្បាស់ លាស់តាមរយៈការធ្វើការព្យាបាលវះកាត់ និងដោយចាក់ថ្នាំគីមីឬព្យាបាលដោយប្រើវិធីសាស្ដ្រឬបច្ចេកទេស ផ្សេងទៀត។ ដោយ ឡែកប្រសិនបើលោកអ្នកកើតជម្ងឺមហារីកក្រពះហើយមិនបានមកធ្វើការ ព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជម្ងឺនេះអាចបង្កឱ្យ លោកអ្នកបាត់បង់ជីវិតបាន។ បើដំបៅនៅក្នុងក្រពះកាន់តែធំការព្យាបាលមានតែការវះកាត់តែ ប៉ុណ្ណោះ ប្រសិនបើអាចធ្វើទៅបាន។ ជួនកាលមិនអាចធ្វើការវះកាត់បានឡើយដោយសារតែមហារីកក្រពះកាន់តែ រីករាលដាលទៅសរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួន។ ដូច នេះវិធីព្យាបាលជម្ងឺមហារីកក្រពះដែលមានលក្ខណៈល្អប្រសើរបំផុតគឺ ពឹងផ្អែកទៅលើការការពារជាមុន ជាវិធីដែលមានប្រសិទ្ធភាព ខ្ពស់។ផលប៉ះពាល់របស់ជម្ងឺមហារីកក្រពះជម្ងឺមហារីកក្រពះបង្កឱ្យលោកអ្នកមានផលពិបាកយ៉ាងធ្ងន់ធ្ងរទៅ លើសេដ្ឋកិច្ចគ្រួសារ ព្រោះនៅក្នុងគ្រួសារដែលមានសមាជិកមានជម្ងឺ ពិតជាធ្វើឱ្យអស់ថវិកាច្រើនក្នុងការចំណាយព្យាបាល។ ជាពិសេសបើអ្នកជម្ងឺដែលត្រូវជាមេគ្រួសារទទួលបន្ទុក ទៀតនោះ សង្គមគ្រួសារពិតជាមានការលំបាក ហើយបាត់បង់នូវការងាររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរួចហើយធ្វើឱ្យ បាត់បង់ចំណូល គ្រួសារ។ ជាពិសេសអាចជះឥទ្ធិពលទៅដល់កូន ដូចជាធ្វើឱ្យរំខានដល់ការសិក្សារៀនសូត្ររបស់កូនដោយសារទទួលរង បន្ទុកជំនួស អាណាព្យាបាលដែលមានជម្ងឺ។វិធីបង្ការជម្ងឺមហារីកក្រពះមហារីកក្រពះអាចធ្វើការទប់ស្កាត់ជាមុនបាន ដោយគ្រាន់តែលោកអ្នកមិនត្រូវជក់បារី ម្យ៉ាងទៀតលោកអ្នកត្រូវរស់នៅឱ្យមានអនាម័យមិនត្រូវ ទទួលទានអាហារបន្លែដែលលាងមិនស្អាត ឬអាហារផ្អូមឡើយ។ ការចៀសវាងទទួលទានអាហារខាងលើនេះក៏ដូចជាចៀសវាងកុំឱ្យ មានមេរោគអេលីកូប៉ាក់ទែពីឡូរីនៅក្នុងខ្លួនដែរ ព្រោះមេរោគនេះឆ្លងតាមរយៈចំណីអាហារមិនស្អាតទឹកឆៅមិនបានដាំឱ្យ ពុះជាដើម។ហើយយើងខ្ញុំសូមណែនាំឱសថពិសេសអាចជួយព្យាបាលរោគសញ្ញាទាំងលើនេះអោយជាសះស្បើយ១០០%គឺ ឱសថបុរាណ យ៉ុងហឹង ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងជាស្ដង់ដាអន្តរជាតិ
មហន្តរាយនៃជំងឺមហារីកក្រពះ
Wednesday, May 22, 2013
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/22/2013 03:09:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment