ក្រុមចោរ៥នាក់ ចូលប្លន់ ផ្ទះប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះ បាញ់របួសធ្ងន់ម្នាក់ ហើយ៤នាក់ទៀត គេចខ្លួន

Wednesday, May 22, 2013

ភ្នំពេញៈ ក្រុមចោរប្រដាប់អាវុធ មានគ្នា៥នាក់ នៅវេលាម៉ោង ៨និង២០ មុននេះ (យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣) បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែត្រូវម្ចាស់ផ្ទះ ដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនោះ បាញ់ឱ្យរបួសធ្ងន់ម្នាក់ នៅនឹងកន្លែង ហើយបក្ខពួក៤នាក់ទៀត បានគេចខ្លួន ។លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ក្រោយកើតហេតុភ្លាមៗថា នៅវេលាម៉ោង៨ និង២០នាទី មុននេះ មានក្រុមចោរ ៥នាក់ បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន តែត្រូវម្ចាស់ផ្ទះ បាញ់តដៃ បណ្តាលឱ្យគ្នាគេម្នាក់ (ចោរ) របួសធ្ងន់ម្នាក់ ហើយក្រោយមក ក៏ត្រូវបានសមត្ថកិច្ច បញ្ជូន បន្ទាន់ ទៅសង្រ្គោះ នៅមន្ទីរពេទ្យរុស្ស៊ី ។ ដោយឡែកបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួន បាត់តែម្តង ។តាមសេចក្តី រាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់ ផ្ទះ មានប្រុសស្រី បានបើករថយន្ត មែកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-0011 ត្រឡប់ពីចូលរួម ក្នុងពិធីមង្គលការមួយ ហើយក៏មានក្រុមជនសង្ស័យ ៥នាក់ បានជិះម៉ូតូ២គ្រឿង ដេញតាមពីក្រោយ រហូតដល់ផ្ទះជនរងគ្រោះ ។ ពេលនោះបក្ខពួកជនសង្ស័យ បានចូលទៅក្នុងផ្ទះ ហើយក៏ប្រវាយប្រតប ជាមួយម្ចាស់ផ្ទះ ក៏ត្រូវម្ចាស់ផ្ទះ ទាញកាំភ្លើងបាញ់ ឱ្យរងរបួសធ្ងន់ម្នាក់ តែម្តង ។ ទោះជាយ៉ាងណា បន្ទាប់ពីបានបញ្ជូន ជនសង្ស័យ ដែលរងរបួសទៅ មន្ទីរពេទ្យរុស្ស៊ី ហើយកម្លាំង សមត្ថកិច្ចក្រោមការបញ្ជារបស់លោកស្នងការ និងស្នងការរង ជួន ណារិន្ទ ក៏បាន ដាក់កម្លាំង ការពារ មួយចំនួនផងដែរ ព្រមទាំងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត ទាំងយប់ នៅកន្លែង កើតហេតុ ដើម្បីស្វែងរកចាប់ខ្លួន បក្ខពួកក្រុមចោរប្រដាប់អាវុធ មួយក្រុមនេះ។ នេះបើតាម លោក ជួន សុវណ្ណ ៕
ដកស្រង់ពី      គេហទំព័រដើមអម្ពិល

0 comments:

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter