រថ​យន្ត​FUSO ធន់​ធំ​បើក​បុក​ និង​កិន​លើ​រថ​យន្ត​ហុង​ដា​ស៊ី​វិច​ គាប​មនុស្ស​ជាប់​ក្នុង​រថ​យន្ត

Thursday, July 11, 2013

 រាជធានីភ្នំពេញ ៖ រថយន្តFUSO ប្រភេទដឹកទំនិញធន់ធំ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0671 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់មុខស្ថានីយ៍ប្រេងឥន្ធនៈលីមឡុង ក៏បានជ្រុលចង្កូតទៅបុក ហើយកិនចំពាក់កណ្តាលរថយន្តហុងដាស៊ីវិច ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ឋ 13 2-0216 ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យគាបមនុស្ស ៣ ទៅ ៤នាក់ ក្នុងរថយន្ត ចំណែករថយន្តបង្កខ្ទេច មុខផ្នែកខាងឆ្វេង អ្នកបើកបររត់គេចបាត់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១២ កក្កដា ២០១៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ភ្លាមៗ គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិត ពីចំនួនមនុស្សស្លាប់ ឬរបួសនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ៕



0 comments:

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter