ស្រាវជ្រាវហ្សែនអណ្តើក ដើម្បីព្យាបាលជំងឺបេះដូង
Thursday, May 23, 2013
ពួកអ្នកវិទ្យាសាស្ត្រ បានបកស្រាយអំពីករណីសំណុំហ្សែនរបស់ពូជអណ្តើក មានពណ៌សម្បុរច្រើន ឈ្មោះថា " Western painted turtle " សំដៅស្វែងរកលទ្ធភាពព្យាបាលប្រសិទ្ធភាពជំងឺបេះដូង និងស្ត្រូករបស់មនុស្ស។ក្រុមស្រាវជ្រាវ បានកំណត់បាន ១៩ ហ្សែន ក្នុងខួរក្បាលអណ្តើក និង២៣ហ្សែន ក្នុងបេះដូងអណ្តើក នឹងត្រូវបានរំញោចសកម្មភាព ពេលកម្រិតអុកស៊ីហ្សែនទាប។ ហ្សែនទាំងនេះ ក៏មាននៅលើមនុស្សដែរ។ពូជអណ្តើក រីកចម្រើនតាមទិស ធ្វើឱ្យមនុស្សត្រូវច្រណែន។ វាប្រឆាំងតបបានភាពចំណាស់, អាចបង្កើតកូនពេលអាយុច្រើន។
លោក Richard Wilson នាយកវិទ្យាស្ថានហ្សែន នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (អាមេរិក) បានមានប្រសាសន៍ថា " មនុស្សចាំបាច់ត្រូវរៀនសូត្រច្រើនអំពីវា "។ពួកអ្នកស្រាវជ្រាវ បានរកឃើញថា ជំនួសឱ្យការប្រើប្រាស់ហ្សែនមានស្រាប់ អណ្តើកមានលទ្ធភាពប្រឆាំងតបស្ថានភាពខ្វះអុកស៊ីហ្សែន ដោយវិធីរំញោចសកម្មភាពប្រព័ន្ធហ្សែនថ្មី (ក៏មាននៅលើមនុស្សដែរ) និងប្រើប្រាស់ហ្សែនទាំងនេះ តាមវិធីថ្មីទាំងស្រុង។បរិមាណអណ្តើកលើពិភពលោក កំពុងថយចុះបណ្តើរៗដោយសារការប្រែប្រួលធាតុអាកាស និងដោយសារវាជាអាហារដ៏ពេញនិយមរបស់មនុស្ស៕
ដកស្រង់ពី www.cen.com.kh
Labels:
សុខភាព និងស្នេហា
Posted by
Gruop Khmer
at
5/23/2013 10:23:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment