បុរស២នាក់ ជិះម៉ូតូម៉ាកScoopy ទៅបុករថយន្តCamery បាឡែន ចំពីមុខពេញទំហឹង

Sunday, April 28, 2013


រាជធានីភ្នំពេញ៖ បុរស២នាក់ស្រវឹងជោក ជិះម៉ូតូScoopy ឌុបគ្នា យ៉ាងលឿន ទៅបុករថយន្តCamery បានឡែន ចំពីមុខពេញទំហឹង​ បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើងកាលពីម៉ោង២២និង១៥នាទី​យប់ ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៣ ត្រង់ចំណុច​ភ្លើងស្តុប​ផ្សារ​ទួល​ទំពូង លើកំណាត់ផ្លូវម៉ៅសេទុង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរស២នាក់​ស្រវឹងជោកជាំ ជិះ​ម៉ូតូ​ម៉ាក​SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AP-4773 យ៉ាងលឿន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុងទិសដៅ​ពី​លិចទៅ​កើត​ លុះទៅដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ​រថយន្ត​CAMARY បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-4083 បើកបរ​ដោយ​បុរស​វ័យ​ជាង៣០ឆ្នាំ​ម្នាក់ ក្នុងទិសដៅច្រាសគ្នា ចំពីមុខពេញទំហឹង បណ្ដាល​ឲ្យ​​នាក់ជិះម៉ូតូទាំង២នាក់ ម្នាក់រងរបួស​ធ្ងន់១ និងម្នាក់ទៀតរងរបួស​ស្រាល។

ក្រោយកើតហេតុជនរងរបួសស្រាល និងម៉ូតូ យកទៅដោះស្រាយនៅអធិការដ្ឋាន​ខណ្ឌចំកា​មន​ ចំណែកជនរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅ​មន្ទីពេទ្យ ​គឹមសុង​៕


ដោយៈ  ប៉ុន  សុដា
ដកស្រង់ចេញពី   http://www.ann.com.kh/site/contentdetail/12601

0 comments:

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter