skip to main |
skip to sidebar
ស្នេហា ដែលកើតឡើងក្នុង លក្ខណៈចិត្តនិងចិត្តនេះ យើងសង្កេតឃើញថា អក្សរសីល្ប៍ខ្មែរយើង បានបញ្ជាក់និងបានបង្ហាញយ៉ាងជ្រៅជ្រះ ហើយតែងតែអួតសរសើរអំពី ស្នេហាចិត្តនិងចិត្តនេះ។ ក្នុងរឿង “ទិព្វសង្វារ” បានបង្ហាញតួអង្គស្តេចជាច្រើន ដែលជាអ្នកលបលួចស្រឡាញ់កូនក្រមុំគេឯង។ ការលួចស្រឡាញ់គ្នាមុន ដោយគ្មានចាស់ទុំ ឪពុកម្តាយ ណាមកហាមឃាត់ តែងតែជួបនូវឧបសគ្គផ្សេងៗ ពីសំណាក់ឪពុកម្តាយឬបងប្អូន។ តែជួនកាល នៅទីបំផុតត្រូវបានជួបជុំគ្នា ជាគូស្វាមីភរិយាដដែល។ ក្នុងរឿង “ចៅស្រទបចេក” ស្នេហាចិត្តនិងចិត្ត បានត្រូវអ្នកនិពន្ធលើកយក មកឲ្យតម្លៃសរសើរដែរ។ មិនខុសអំពីការអធិប្បាយយ៉ាងហូរហែរ អំពីចិត្តស្មោះមួយនឹងមួយ ដែលមានក្នុងរឿង “ទុំទាវ” ជាដើម។ ផ្ទាំងអក្សរសីល្ប៍ទាំងនេះបញ្ជាក់ថា ទោះបីនៅក្នុងសតវត្សណាក៏ដោយ ក៏ខ្មែរតែងតែបង្កប់នូវគំនិត បដិវត្តន៍មួយ ក្នុងផ្នែកស្នេហានេះជានិច្ចដែរ។ គេនាំគ្នាអួតសរសើរនិងឲ្យតម្លៃ ដល់សេ្នហាចិត្ត និងចិត្ត។ ការអួតសរសើរឲ្យតម្លៃស្នេហាចិត្តនិងចិត្ត ជាតម្លៃមួយតំណាងឲ្យចិត្តស្មោះរបស់តួអង្គក៏ពិតមែន ប៉ុន្តែយុវវ័យគ្រប់រូប មិនត្រូវមានចិត្តក្បត់ នឹងប្រពៃណីខ្មែរ ប្រព្រឹត្តិអំពើមិនសមរម្យ មុនថ្ងៃរៀបអាពាហ៍ពីពាហ៍នោះឡើយ៕
0 comments:
Post a Comment