មើល​អត្តចរិ​ត​មនុស្ស​តាម​រយៈចំណូល​ចិត្ត​ផ្សេងៗ​

Tuesday, April 30, 2013

-អ្នក​ចូលចិត្ត​សន្សំ​របស់ផ្សេង: ប្រសិនបើ​អ្នកជា​មនុស្ស​មាន​ចំណូលចិត្ត​សន្សំ​នូវ​របស់ផ្សេងៗអាចទស្សន៍ទាយ​ បាន​ថា ជា​អ្នក​ព្យាយាម​ស្វែងរក​ចំណេះដឹង​ជាច្រើន​មក​រក្សាទុក​ក្នុង​ខ្លួន។ ជាម​នុស្សចូល​ចិត្ត​ជួបជុំ​ជជែក​គ្នា​ដើម្បី​ផ្លាស់ប្តូរ​គំនិត​រីកចម្រើន ហើយ​អាច​​សម្របសម្រួល​ខ្លួន​ចូល​ចុះ​ក្នុងចំណោម​មនុស្ស​គ្រប់​ស្ថានការណ៍​ ទៀតផង។ ជា​មនុស្ស​ពោរពេញ​ទៅដោយ​គំនិត​ណែនាំ​គួរ​ឲ្យ​​យកតម្រាប់​តាម និង​ចេះ​ធ្វើខ្លួន​មាន​សេចក្តីសុខ​អាច​ចាត់ទុកបាន​ថា ជា​មនុស្ស​ម្នាក់​មានគំនិត​ប្រាជ្ញាឈ្លាសវៃ​កំពូល​ម្នាក់។

-ចូលចិត្ត​ថតរូបៈ តាម​សកម្មភាព​ បែបនេះ​យើង​អាច​ទស្សន៍ទាយ​បាន​ថា មនុស្ស​នេះ​អ្នកដទៃ​ពិបាកនឹង​ឈ្វេងយល់​ចិត្តបាន ព្រោះ​អារម្មណ៍​របស់គេ​មាន​សភាព​ដូចជា​ទឹកសមុទ្រ​ម្តង​ជោរ​ម្តង​នាចមិន​ នឹងន។ ជាទូទៅ​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ​ចិត្ត​របស់​មនុស្ស​​នេះ​បាន​ថា ពេលនេះ​ម៉ោងនេះ​គេ​មាន​អារម្មណ៍​បែបណា​បាន​នោះឡើយ។ ក៏ប៉ុន្តែ​ការពិតជា​មនុស្ស​មា​នស​ន្តា​ន​ចិត្តល្អ​ចេះជួយ​យឹតយោង​ អ្នកទន់ខ្សោយ ជាពិសេស​អ្នក​ដែល​នៅ​ជុំវិញ​កាយ។
-ចូលចិត្ត​គួ​រូបភាពៈ អាច​ពោល​បាន​ថា ​មនុស្ស​នេះ​មាន​ចរិត​មឹង​ម៉ាត់ ហើយក៏​មិនសូវ​ចាប់អារម្មណ៍ផងដែរ​ថា អ្នកដទៃ​គេ​កំពុង​គិត ឬ​មើល​មក​ខ្លួនឯង​ក្នុងន័យ​យ៉ាងណា​នោះដែរ ព្រោះ​ឧ​ត្ត​ម​គតិ​របស់គេ​គឺ​ព្យាយាម​ធ្វើ​ខ្លួនឯង​ឲ្យ​បានល្អ​បំផុត​ទុកជា​ ស្រេច។ ជា​មនុស្ស​​មានចិត្ត​ឆាប់​ទន់​ទោរ​ស្របតាមអ្នកដទៃ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​ស្រាល​ដូច​សំឡី​នៅពេល​អ្វី​មិនត្រូវ​ចិត្ត​អាច​ក្រ​​វ​​ ក្រោធដាច់​ក្បាល​ដាច់​កន្ទុយ​ក៏​ថា​បាន។
-ចូលចិត្ត​មើល​ភាពយ​ន្តៈ សម្រាប់​អ្នកមើល​ភាពយន្ត​ជាប្រចាំ​រាល់ថ្ងៃ​ទំនេរ​នោះ គេ​ជាម​នុស្ស ដែលមាន​សេចក្តីសុខ​ជាមួយនឹង​ខ្លួនឯង​មិន​ពឹងពាក់​ខ្ចី​ដង្ហើម​អ្នកដទៃ​ដក មានគំនិត​ប្រាជ្ញា​ផ្តួចផ្តើមល្អៗនិង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ទើប​រាល់ពេល​ជួប​ឧបសគ្គ​មនុស្ស​នេះ​រមែង​យឺត​យោង​ខ្លួនឯង​ឆ្លងរួច​ជានិច្ច ក៏ប៉ុន្តែ​ភាគច្រើន​មានចិត្ត​ស្រពាប់​ស្រពោន និង​កើតរោគ​អផ្សុក។
-ចូលចិត្ត​បង្ហាញ​ម៉ូ​តៈ តាម​រូបភាព​នេះ​យើង​អាច​ពោល​បាន​ថា ជា​មនុស្ស​ចេះ​រៀបចំ​គម្រោង​ជីវិតរបស់ខ្លួន និង​ដឹងថា ខ្លួនឯង​មាន​សម​ត្ថិ​ភាព​ប៉ុនណា​អាចធ្វើ​អ្វីដែល​មិន​ហួសមាឌ។ ជា​មនុ​ស្សមានមោទនភាព​សម្រាប់​អ្វីដែល​ខ្លួនឯង​មាន​ចេះ​ទទួលយក​គំនិត​យោបល់​ របស់​អ្នកដទៃ​មិន​អាត្មានិយម។ ចំណុច​សំខាន់​រាល់ពេល​ធ្វើ​កិច្ចការ​ទាំងឡាយ​មនុស្ស​នេះ​តែង​ពិចារណា​យ៉ាង​ ម៉ត់ចត់ គិត​មុនទើប​គួរ​តាម​ក្រោយ។
-ចូលចិត្ត​លេង​កីឡាៈ ចំណែក​អ្នកមាន​ចំណូលចិត្ត​លេង​កីឡា​រាល់​ពេលទំនេរ​ជា​មនុស្ស​ មានគំនិតស្រស់ស្រាយ រីករាយ​អាច​ចូលក្នុង​ចំណោម​មនុស្ស​ទូទៅ​បាន​ដោយ​មិន​ពិបាក។ជា​មនុស្ស​ ចូលចិត្ត សម្លឹងមើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ មិន​ប្រព្រឹត្ត​លើផ្លូវ​ណាមួយ​ដែល​នាំ​ឲ្យ​ខ្លួនឯង និង​អ្នកដទៃ​កើតទុក្ខ​ព្រួយ និង​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់ ហ៊ាន​គិត​ហ៊ាន​សម្រេចចិត្ត។ ដោយ​​មូលហេតុ​នេះហើយ ទើប​ភាគច្រើន​មនុស្ស​នេះ ធ្វើ​ការងារ​ទទួលទាន​ជោគជ័យ​ច្រើនជាង​បរាជ័យ។
-ចូលចិត្ត​រឿង​បច្ចេកវិទ្យាៈ​ជា​ មនុស្ស​មានទឹក​ចិត្តជា​មួយ​អ្នកដទៃ មិន​ចូលចិត្ត​វាយ​ឬ​ក ក្រអឺតក្រទមមើលងាយមើលថោក​អ្នកដទៃ ហើយ​បើ​មានចំណេះ​មិនសូវ​អួត​ក្អេងក្អាង​ឲ្យ​អ្នកដទៃ​ស្តាប់ ឬ​កោតក្រែង។ ជាទូទៅ​មនុស្ស​នេះ ស្វះ​ស្វែងរក​អ្វីថ្មីៗដើម្បី​ភាព​រីកចម្រើន​ខាង​ចំណេះដឹង​ដល់​ ខ្លួនឯងជានិច្ច។ ជា​មនុស្ស​ចូលចិត្ត​សប្បាយរីករាយ​ចូលក្នុង​ចំណោម​មនុស្ស​ទូទៅ​បាន​ងាយ​ ទៀតផង។
-ចូលចិត្ត​ដើរ​កម្សាន្តៈ​តាម​ចរិត​ឬ​ ក​ពា​បែបនេះ​អាច​បញ្ជាក់បាន​ថា ជា​មនុស្ស​មានការ​ជឿជាក់​លើ​ជំសមត្ថភាព​ខ្លួនឯង​ទៀតផង។ មនុស្ស​នេះ​ជាទូទៅ​តែង​រក្សាបាន​នូវ​ឥរិយាបថ​ស្ងៀមស្ងាត់​មិន​ចូលចិត្តរ​ ញុំារ​ញ៉ូ​វ​ជាមួយ​អ្នកដទៃ ហើយក៏​មិនសូវ​បង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន​ឲ្យ​នរណា​បាន​ស្តាប់​ផងដែរ។ ជា​មនុស្ស​រៀប​ឬ​ក​ពា​បាន​សមរម្យ ហើយក៏​ជាទី​ពឹង​របស់​អ្នកដទៃ​ក្នុងពេល​គ្រា​មាន​អាសន្ន​ផងដែរ៕


 

ដោយ  ប៉ុន  សុដា
ដកស្រង់ពី  http://www.khmerstation.com

អក្សរ​សី​ល្ប៍​ខ្មែរ ឆ្លុះបញ្ចាំង​ពី​ស្នេហា​ចិត្ត​និង​ចិត្ត

Sunday, April 28, 2013

ស្នេហា ដែល​កើតឡើង​ក្នុង លក្ខណៈ​ចិត្ត​និង​ចិត្ត​នេះ យើង​សង្កេតឃើញថា អក្សរ​សី​ល្ប៍​ខ្មែរយើង​ បានបញ្ជាក់​និង​បានបង្ហាញ​យ៉ាងជ្រៅ​ជ្រះ ហើយ​តែង​តែ​អួត​សរសើរ​អំពី ស្នេហា​ចិត្ត​និង​ចិត្ត​នេះ។ ក្នុង​រឿង “ទិព្វ​សង្វារ” បានបង្ហាញ​តួអង្គ​ស្តេច​ជាច្រើន ដែលជា​អ្នក​លប​លួ​ច​ស្រឡាញ់​កូនក្រមុំ​គេឯង។ ការ​លួច​ស្រឡាញ់គ្នា​មុន ដោយ​គ្មាន​ចាស់ទុំ ឪពុកម្តាយ ណា​មក​ហាមឃាត់ តែងតែ​ជួប​នូវ​ឧបសគ្គផ្សេងៗ ពី​សំណាក់​ឪពុកម្តាយ​ឬ​បងប្អូន។ តែ​ជួនកាល នៅ​ទីបំផុត​ត្រូវបាន​ជួបជុំគ្នា ជា​គូ​ស្វាមីភរិយា​ដដែល។ ក្នុង​រឿង “ចៅ​ស្រទបចេក” ស្នេហា​ចិត្ត​និង​ចិត្ត បាន​ត្រូវ​អ្នកនិពន្ធ​លើកយក មក​ឲ្យ​តម្លៃ​សរសើរ​ដែរ។ មិន​ខុស​អំពី​ការអធិប្បាយ​យ៉ាង​ហូរហែរ អំពី​ចិត្ត​ស្មោះ​មួយ​នឹង​មួយ ដែលមាន​ក្នុង​រឿង “ទុំ​ទាវ” ជាដើម។ ផ្ទាំង​អក្សរ​សី​ល្ប៍​ទាំងនេះ​បញ្ជាក់ថា ទោះបី​នៅក្នុង​សតវត្ស​ណាក៏ដោយ ក៏​ខ្មែរ​តែងតែ​បង្កប់​នូវ​គំនិត បដិវត្តន៍​មួយ ក្នុង​ផ្នែក​ស្នេហា​នេះ​ជានិច្ច​ដែរ។ គេ​នាំគ្នា​អួត​សរសើរ​និង​ឲ្យ​តម្លៃ ដល់​សេ្ន​ហា​ចិត្ត និង​ចិត្ត។ ការ​អួត​សរសើរ​ឲ្យ​តម្លៃ​ស្នេហា​ចិត្ត​និង​ចិត្ត ជា​តម្លៃ​មួយ​តំណាង​ឲ្យ​ចិត្ត​ស្មោះ​របស់​តួអង្គ​ក៏ពិតមែន ប៉ុន្តែ​យុវវ័យ​គ្រប់រូប មិនត្រូវ​មានចិត្ត​ក្បត់ នឹង​ប្រពៃណី​ខ្មែរ ប្រព្រឹត្តិ​អំពើ​មិន​សមរម្យ មុន​ថ្ងៃ​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​នោះឡើយ៕


បុរស២នាក់ ជិះម៉ូតូម៉ាកScoopy ទៅបុករថយន្តCamery បាឡែន ចំពីមុខពេញទំហឹង


រាជធានីភ្នំពេញ៖ បុរស២នាក់ស្រវឹងជោក ជិះម៉ូតូScoopy ឌុបគ្នា យ៉ាងលឿន ទៅបុករថយន្តCamery បានឡែន ចំពីមុខពេញទំហឹង​ បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើងកាលពីម៉ោង២២និង១៥នាទី​យប់ ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៣ ត្រង់ចំណុច​ភ្លើងស្តុប​ផ្សារ​ទួល​ទំពូង លើកំណាត់ផ្លូវម៉ៅសេទុង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរស២នាក់​ស្រវឹងជោកជាំ ជិះ​ម៉ូតូ​ម៉ាក​SCOOPY ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AP-4773 យ៉ាងលឿន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុងទិសដៅ​ពី​លិចទៅ​កើត​ លុះទៅដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ​រថយន្ត​CAMARY បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-4083 បើកបរ​ដោយ​បុរស​វ័យ​ជាង៣០ឆ្នាំ​ម្នាក់ ក្នុងទិសដៅច្រាសគ្នា ចំពីមុខពេញទំហឹង បណ្ដាល​ឲ្យ​​នាក់ជិះម៉ូតូទាំង២នាក់ ម្នាក់រងរបួស​ធ្ងន់១ និងម្នាក់ទៀតរងរបួស​ស្រាល។

ក្រោយកើតហេតុជនរងរបួសស្រាល និងម៉ូតូ យកទៅដោះស្រាយនៅអធិការដ្ឋាន​ខណ្ឌចំកា​មន​ ចំណែកជនរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅ​មន្ទីពេទ្យ ​គឹមសុង​៕


ដោយៈ  ប៉ុន  សុដា
ដកស្រង់ចេញពី   http://www.ann.com.kh/site/contentdetail/12601

Group Khmer

Saturday, April 27, 2013

welcome

អត្រាប្ដូរប្រាក់

សមាជិក​ក្រុម

អត្ថបទប្រចាំខែ

ចំនួនអ្នកចូលមើល

Flag Counter