បន្ទាប់ពីបញ្ជូនមន្ត្រីជាន់ខ្ពស់ពីររូបមកចរចាជាមួយកម្ពុជាកាល
ពី ៦ សប្ដាហ៍មុនរឿងរូបសំណាក
ដែលត្រូវបានគេយកទៅលក់នៅអាមេរិក នៅថ្ងៃសុក្រម្សិលមិញនេះ
សារមន្ទីរ Metropolitan Museum of Art របស់អាមេរិកបាននិយាយថា
ខ្លួននឹងបញ្ជូនរូបសំណាកចំនួនពីរមកកម្ពុជាវិញក្នុងពេលខាងមុខ។
ការសម្រេចចិត្តនេះ
ធ្វើឡើងក្រោយមានការទាក់ទងគ្នាទៅវិញទៅមករវាងមន្ត្រីកម្ពុជា
និងមន្ត្រីសារមន្ទីរ។ លោក Thomas P. Campbell
អ្នកគ្រប់គ្រងសារមន្ទីរបាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង
ក្រោយកម្ពុជាផ្ដល់ភស្តុតាងជាច្រើនដែលបង្ហាញថា
រូបសំណាកទាំងពីរគឺ
ត្រូវបានគេលួចយកចេញពីប្រាសាទកោះកេរនៅអំឡុងទសវត្សឆ្នាំ
១៩៧០ មែន។
រូបសំណាកឆ្មាំប្រាសាទដែលសារមន្ទីរអាមេរិកគ្រោងបញ្ជូនមកកម្ពុជាវិញ
រូបសំណាកឆ្មាំប្រាសាទ
ដែលត្រូវបានដាក់ឈរយាមវិចិត្រសាលអាស៊ីអាគ្នេយ៍ នៃសារមន្ទីរ
Metropolitan Museum of Art តាំងពីឆ្នាំ ១៩៩៤
មកនឹងត្រូវនាំយកមកកម្ពុជាវិញក្នុងពេលខាងមុខ
ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយ
ដោយខាងសារមន្ទីរអាមេរិកប្រាប់ដល់ភាគីកម្ពុជាថា
ការបញ្ជូននឹងត្រូវធ្វើឡើងដរាបណាមានការរៀបចំបញ្ជូនដ៏សមស្រប
ត្រូវបានរៀបចំជាមុនសិន។
ពាក់ព័ន្ធ
នឹងការសម្រេចចិត្តរបស់សារមន្ទីរអាមេរិក ឯកឧត្ដម ចាន់ តានី
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជាបានសម្ដែងក្ដី
រីករាយយ៉ាងខ្លាំងចំពោះការបញ្ជូនរូបសំណាកត្រលប់មកកម្ពុជា
វិញនេះ។ មន្ត្រីជាន់ខ្ពស់កម្ពុជាដដែលបានមានប្រសាសន៍ថា
“សកម្មភាពនេះបង្ហាញពីក្រមសីលធម៌ដ៏ខ្ពង់ខ្ពស់
និងការអនុវត្តប្រកបដោយវិជ្ជាជីវៈនៃសារមន្ទីរ Metropolitan Museum
of Art ដូចអ្វីដែលគេធ្លាប់ស្គាល់”។
ដោយៈ ប៉ុន សុដា
ដកស្រង់ពី http://news.sabay.com.kh/articles/414113
0 comments:
Post a Comment