បច្ចុប្បន្ន ការសម្រួលអត្ថបទ ( Editing )
ដែលប្រើពុម្ពអក្សរយូនីកូដ នៅមានបញ្ហាព្រោះនៅតាមស្ថាប័ន,
ក្រុមហ៊ុនមួយចំនួនមិនទាន់បានប្រើពុម្ពអក្សរខ្មែរយូនីកូដនេះទាំង
ស្រុងនៅឡើយទេ ពោលគឺនៅបន្តប្រើ Limon។
ហេតុនេះហើយទើបនៅមានការលំបាកខ្លះៗក្នុង
ការបញ្ជូនឯកសារទៅវិញទៅមក ជាពុម្ពអក្សរយូនីកូដ។
ដោយ
សារមានការស្នើសុំ ឱ្យជួយបង្ហាញពីរបៀបបម្លែងពុម្ពអក្សរពី Limon
ទៅ Khmer Unicode ដូច្នេះនៅទំព័រនេះ Sabay
នឹងឆ្លើយតាមសំណើបស់មិត្តអ្នកអាន។ ដើម្បីបម្លែង
គឺត្រូវប្រើកម្មវិធីជាជំនួយដែលមានឈ្មោះថា Khmer Converter 1.5.1។
កុំឱ្យខាតពេល សូមតាមដាននិងអនុវត្តន៍តាមជំហានខាងក្រោមទាំងអស់គ្នា៖
ប្រិយមិត្តសាកល្បងបើកមើលឯកសារដែលទើបបម្លែងរួចនេះទៅមើល៍ តើបានសម្រេចឬទេ?
សូម បញ្ជាក់ថា កម្មវិធី Khmer Converter 1.5.1 នេះក៏អាចបម្លែងពុម្ពអក្សរ Khmer Unicode ទៅជា Limon វិញបានផងដែរ ដោយប្រើប្រាស់ដោយចូលទៅកាន់ Tab ខាងស្ដាំឈ្មោះថា “Unicode to Legacy” មើលរូប៖
នៅមានគន្លឹះផ្សេងៗជាច្រើនទៀត ចុចត្រង់នេះដើម្បីតាមដានបន្ត …
ដោយ៖ ជាន វណ្ណៈ
ដកស្រង់ពី sabay.com.kh
កុំឱ្យខាតពេល សូមតាមដាននិងអនុវត្តន៍តាមជំហានខាងក្រោមទាំងអស់គ្នា៖
- ដំបូងត្រូវមានកម្មវិធី Khmer Converter 1.5.1 នេះនៅលើកុំព្យូទ័រជាមុនសិន តែបើពុំមានអាច ចុចត្រង់នេះដើម្បីទាញយក (ទំហំ 6,8MB)។
- រួច ពីទាញយកហើយ សូមដំឡើងវាលើម៉ាស៊ីនរបស់អ្នកដោយចុច mouse ស្ដាំពីលើឯកសារដែលបានទាញយកនោះ ឬ double click ក៏បាន។ បន្ទាប់ពីនោះនឹងបង្ហាញផ្ទាំងថ្មីមួយឡើង នៅលើនោះដែរសូមរើសយកឃ្លា I accept the agreement រួចចុចលើប៊ូតុង Next → Next បន្ទាប់មកធិកយក Create a desktop icon រួច Next → Install រង់ចាំឱ្យដំឡើងសព្វគ្រប់ ជាចុងក្រោយចុចលើប៊ូតុង Finish ជាការស្រេច។
- ក្រោយ ដំឡើងរួច សូមបើកកម្មវិធី Khmer Converter ឡើង។ រួចរើសយកឯកសារដែលចង់បម្លែងដោយចុចលើប៊ូតុងត្រង់ Filename ដើម្បីទៅ Brows រកមើល និងចុចលើប៊ូតុង Open ដើម្បីនាំឯកសារចូល (ដូចរូបខាងក្រោម) ។
(ចំណាំៈ កម្មវិធីនេះអាចបម្លែងបានតែឯកសារដែលមានទ្រង់ទ្រាយជាអត្ថបទធម្មតា និងជាកម្មវិធីការិយាល័យខ្មែរ Open Office ដែលមានប្រភេទ (.odt) និងឯកសារ HTML ឬ Paint Text
តែប៉ុណ្ណោះ) តែប្រសិនប្រិយមិត្តយកឯកសារ MS Office
នោះនឹងមានបញ្ហាក្រោយបម្លែងរួចមើលមិនយល់។
ប្រសិនពុំទាន់មានកម្មវិធី Open Office ទេ អាចចុចត្រង់នេះដើម្បីទាញយកជាមួយទំហំ 129MB។
- ក្រោយ ពីបាននាំឯកសារចូលមកកម្មវិធីហើយ អ្នកអាចជ្រើសរើសប្រភេទពុម្ពអក្សរ (Font) ក៏ដូចជាទំហំអក្សរបានផងដែរ (ឧទាហរណ៍យើងរើសយក Font Khmer OS Muol light ទំហំ 14)។ ហើយសូមកំណត់ទីតាំងសម្រាប់ទុកដាក់ឯកសារនៅពេលបម្លែងរួចដោយចុចលើ ប៊ូតុង Filename ផ្នែក Output File។ រួចហើយចុចលើប៊ូតុង Convert ជាការស្រេច។
ចុងក្រោយយើងនឹងបានលទ្ធផលដូចរូប៖
សូម បញ្ជាក់ថា កម្មវិធី Khmer Converter 1.5.1 នេះក៏អាចបម្លែងពុម្ពអក្សរ Khmer Unicode ទៅជា Limon វិញបានផងដែរ ដោយប្រើប្រាស់ដោយចូលទៅកាន់ Tab ខាងស្ដាំឈ្មោះថា “Unicode to Legacy” មើលរូប៖
ដោយ៖ ជាន វណ្ណៈ
ដកស្រង់ពី sabay.com.kh
0 comments:
Post a Comment